តំណាងរាស្រ្ដ១២០រូប បានលើកដៃយល់ព្រមអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិ ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ។
ទាហានថៃបានរើបន្លាលួសចេញវិញ ក្រោយពីពលរដ្ឋរាប់រយនាក់បានតវ៉ាក្នុងពេលរាយបន្លាលួសបន្ថែមទៀតរំលោភយកដីខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៣ ខែសីហា បានប្រារព្ធខួប២៤ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តដឹងគុណមេដឹកនាំវៀតណាមថាបានជួយកម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហម ហើយលោកបានចាត់ទុករឿងនេះថា ជាសច្ចធម៌ប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន។
កូនប្រុសអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិតយ៉ាង គឺលោក លិម ថូម៉ាស់ ទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់លោក ពេជ្រ គិមស្រ៊ុន និង លោក លី រតនរស្មី។
មន្ត្រីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ចិនបានប្រកាសត្រៀមខ្លួនចូលរួមធ្វើជាអ្នកសង្កេតការណ៍បទឈប់បាញ់រវាងកម្ពុជា-ថៃ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថាសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អន្តរជាតិបន្ថែម ដើម្បីចូលរួមតាមដានបទឈប់បាញ់រវាងកម្ពុជា-ថៃ មិនមែនជាការជ្រៀតជ្រែកពីខាងក្រៅឡើយ។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៥ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែសីហា បានចុះពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ។
អង្គការសង្គមស៊ីវិលដាក់ញត្តិទៅស្ថានទូតក្រុមប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសទាំង១៨ប្រទេស បើកកិច្ចប្រជុំបន្ទាន់ទប់ស្កាត់ការឈ្លានពានរបស់ថៃ។
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្ម នៅថ្ងៃទី២២ ខែសីហា នៅមុខក្រសួងការបរទេស និងមុខសេតវិមាន ដើម្បីប្រឆាំងការឈ្លានពានរបស់ថៃ។