ក្រុមពលរដ្ឋខ្មែរមកពីតំបន់ផ្សេងៗ នៅថ្ងៃទី២៦ ខែសីហា បានធ្វើដំណើរតាមម៉ូតូនិងឡានទៅកាន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្តទៅដល់ក្រុមអ្នកភូមិ ដែលក្លាហាននាំគ្នាតវ៉ារារាំងក្រុមទាហានថៃឱ្យបញ្ឈប់ការចូលរាយបន្លាលួសរំលោភលើទឹកដីកម្ពុជា។
កាលពីថ្ងៃទី២៥ ខែសីហា ក្រុមទាហានថៃ ដែលខ្លះប្រដាប់ដោយអាវុធ បានចូលមករាយបន្លាលួសបន្ថែមនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានក្រុមភូមិទាំងក្មេងនិងចាស់ប្រដាប់ដោយដំបង លើកគ្នាតវ៉ារុញច្រាលឱ្យក្រុមទាហានថៃដកថយ ហើយបានរុះរើបន្លាលួសចេញ។
សូមរង់ចាំអានព័ត៌មានពិស្ដារ!